ព័ត៌មានទាន់ហេតុការណ៍៖

Youtube លុបប៉ុស្តិ៍ទូរទស្សន៍ចំនួន៥ដែលគ្រប់គ្រងដោយយោធា

ចែករំលែក៖

បណ្តាញ Youtube បានសម្រេចលុបប៉ុស្ត៍ទូរទស្សន៍ចំនួន៥ដែលគ្រប់គ្រងដោយយោធា ក្នុងពេលស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកានតែតានតឹង។ ប៉ុស្តិ៍ដែលបានលុបចោលមាន MRTV, Myawaddy Media, MWD Variety និង MWD Myanmar។ អ្នកនាំពាក្យបណ្តាញYoutube បានឲ្យដឹងថា យើងបានសម្រេចលុបប៉ុស្តិ៍ខាងលើទៅតាមច្បាប់ជាធរមានរបស់ក្រុមហ៊ុន។
កន្លងមក បណ្តាញសង្គមហ្វេសប៊ុក និង Instagram ក៏បានប្រកាសហាមប្រាមកម្លាំងយោធាមីយ៉ាន់ម៉ា ប្រើប្រាស់ដោយសារតែស្ថានភាពនយោបាយតឹងតែង។ ហ្វេសប៊ុកក៏បានហាមប្រាមការផ្សព្វផ្សាយពាក់ព័ន្ធកម្លាំងយោធាមីយ៉ាន់ម៉ា ។ បណ្តាញសង្គមផ្សេងៗទៀតក៏បានព្យាយាមទប់ស្កាត់ការផ្សព្វផ្សាយពីយោធាមីយ៉ាន់ម៉ា ក៏ដូចជាការបង្ហោះសារហិង្សា និងព័ត៌មានមិនពិត។
សារព័ត៌មានរ៉យទ័របានផ្សាយថា កន្លងមក កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រើប្រាស់បណ្តាញសង្គមទិកតុក ដើម្បីគំរាមសម្លាប់បាតុករប្រឆាំងការធ្វើរដ្ឋប្រហារ ។ ក្រុមអ្នកជំនាញបានលើកឡើងថា ក្រោយការហាមប្រាមប្រើប្រាស់ពីបណ្តាញសង្គមហ្វេសប៊ុក កម្លាំងទាហានមីយ៉ាន់ម៉ា បានព្យាយាម ប្រើប្រាស់បណ្តាញផ្សេងៗទៀតដើម្បីព្រមានដល់ពលរដ្ឋ។
បាតុកម្មនៅតែបន្តកើនឡើងក្នុងប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៦ខែមីនា ហើយកម្លាំងសន្តិសុខនៅតែបង្ក្រាប ដដែល ដោយប្រើគ្រាប់បែកផ្សែង បាញ់ទឹក…។បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ ត្រូវបានគេរាយការណ៍ថា បានកើនឡើងចាប់តាំងពីព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា គឺ Yangon ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រុមបាតុករ១៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅទីនោះ៕

ដោយ ៖ធីរីណា(រូបភាព៖ BBC)


ចែករំលែក៖