ខេត្តត្បូងឃ្មុំ ៖ ផ្ទះទំហំ៨ម៉ែត្រគុណ១៦ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ហេីយបានរាលដាលឆេះជញ្ជាំងផ្ទះអ្នកជិតខាងអស់មួយចំហៀងទៀត ដែលគេសង្ស័យថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
អគ្គិភ័យនេះបានកេីតឡេីងកាលពី វេលាម៉ោង១៥និង០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ហេីយបានរាលដាលទៅឆេះជញ្ជាំងផ្ទះរបស់ឈ្មោះ ហ៊ាន វុិត ភេទប្រុស អស់មួយចំហៀងទៀត ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ បៀន ខេង ភេទប្រុស មានទីលំនៅក្នុងភូមិទួលតាកោ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ផ្ទះរងគ្រោះត្រូវភ្លេីងឆាបឆេះអស់ទាំងស្រុង ហេីយបានខូចខាតម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧មួយគ្រឿង និងសម្ភារផ្សេងៗទៀតមានដូចជា ចំណីសត្វ ជីកសិកម្ម ថ្នាំពេទ្យ ថ្នាំបាញ់ស្មៅ សរុបជាថវិកាប្រមាណ១ម៉ឺនដុល្លារ ក្នុងនោះមានលុយខ្មែរ៥លានរៀល និងលុយដុល្លារ៥ពាន់ដុល្លារ ៕
ដោយ៖ វណ្ណៈ