ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន បន្តផ្តល់ជូនថវិកាបន្ថែម ដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់ផ្គត់ផ្គង់ដល់ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បន្តផ្តល់ជូនថវិកាបន្ថែម ដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់ផ្គត់ផ្គង់ដល់ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១នេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពប្រគល់បន្ថែមនូវ សម្ភារៈបរិក្ខារ ជូនដល់ខេត្តជាប់ព្រំដែន កម្ពុជា-ថៃ សម្រាប់ចែកជូនដល់ពលករដែលចូលមក ហើយរង់ចាំការដឹកជញ្ជូនទៅតាមមូលដ្ឋាននៃខេត្តនានា។
សូមជម្រាបថា, ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៧នាក់​ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១៕

ដោយ៖ សិលា


ចែករំលែក៖