ព័ត៌មានទាន់ហេតុការណ៍៖

Barcelona កាន់តែមានសង្ឃឹមសម្រាប់ប្រជែងពាន La Liga រដូវកាលនេះ

ចែករំលែក៖

យោងតាមទិន្នន័យចុងក្រោយក្រុម Barcelona គឺជាក្រុមដែលកំពុងប្រជែងក្នុងការឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅថ្ងៃទី៨ មីនានេះ។

ការប្រកួតកាលពីថ្ងៃអាទិត្យរវាងក្រុម Atletico Madrid និង Real Madrid នៅកីឡដ្ឋាន Wanda Metropolitano ដោយលទ្ធផលស្មើគ្នា ១ទល់១ មានន័យថា ក្រុមរបស់លោក Ronald Koeman កាន់តែខិតជិតទៅរកពិន្ទុខ្ពស់ជាងគេក្នុងតារាងលីគកំពូលអេស្ប៉ាញ

ពេលនេះក្រុម Barcelona កំពុងឈរនៅពីក្រោយក្រុម Atletico Madrid ចំនួន៣ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុម Real Madrid កំពុងតែដេញតាមគូប្រជែងក្នុងចំណាត់ថ្នាក់លេខ៣ដែលចាញ់ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid ដែលនៅសល់១ប្រកួតក្នុងដៃ

បើយោងតាមគេហទំព័រ fivethirtyeight.com បានឱ្យដឹងថា ពេលនេះក្រុម Barcelona មានឱកាស៤៣ ភាគរយក្នុងការឈ្នះពានរង្វាន់នេះ។នោះបើប្រៀបធៀបទៅនឹង៤០ភាគរយសម្រាប់ក្រុម Atletico Madridនិង១៤ភាគរយសម្រាប់ក្រុមការពារតំណែងជើងឯក Real Madrid

ដោយ៖ភារៈ


ចែករំលែក៖