ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវ័យក្មេង Musiala ចុះកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ២០២៦

ចែករំលែក៖

កីឡាករ Jamal Musiala បានចុះកុងត្រាក្នុងអាជីពបាល់ទាត់ដំបូងរបស់គេជាមួយក្លិBayern Munich ដែលកីឡាកររបស់អាឡឺម៉ង់រូបនេះបានចុះកិច្ចសន្យាជាមួយក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga រហូតដល់ឆ្នាំ២០២៦ គឺត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីឈានដល់វ័យ១៨ឆ្នាំ។

កីឡាករ Musiala មានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីបានផ្ទេរពីក្រុមតោខៀវ Chelsea កាលពី២ឆ្នាំមុន និងបានបង្ហាញខ្លួនចំនួន២៦ប្រកួតនៅក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះសម្រាប់ក្រុមរបស់លោក Hansi Flick

នៅអាយុ១៧ឆ្នាំ និង៣៦៣ថ្ងៃ កីឡាកររូបនេះបានក្លាយជាកីឡាករក្មេងបំផុតរបស់ក្រុម Bayern Munich ក្នុងពេលដែលគាត់ស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ៤-១ ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champion League លើក្រុម Lazio

Musiala បាននិយាយតាមរយៈគេហទំព័ររបស់ក្លិបថា ខ្ញុំពិតជារីករាយដែលបានចុះកុងត្រាអាជីពដំបូងរបស់ខ្ញុំនៅ FC Bayern ។ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់នៅក្លិបនិងក្នុងក្រុម។ ខ្ញុំលេងជាមួយកីឡាករឆ្នើមៗនៅលើពិភពលោក ហើយខ្ញុំអាចរៀនសូត្រពីពួកគាត់រាល់ថ្ងៃក្នុងការហ្វឹកហាត់

កីឡាករវ័យក្មេងរូបនេះបានបន្តថា “លោក Hansi Flick ប្រធានផ្នែកកីឡាលោក Hasan Salihamidzic និងលោក Marco Neppe រួមទាំងក្លិបទាំងមូលបានជឿជាក់លើខ្ញុំហើយបានផ្តល់ឱកាសដល់ខ្ញុំតាំងពីដំបូង។ ខ្ញុំគ្រាន់តែចង់តបស្នងសងគុណចំពោះជំនឿនោះជាមួយនឹងការបំពេញតួនាទីល្អ រក្សាភាពល្អប្រសើរ និងឈ្នះពានរង្វាន់ជាច្រើនទៀតជាមួយ FC Bayern ។ គោលបំណងរបស់ខ្ញុំគឺចង់ក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លិបនេះ។

លោក Salihamidzic បាននិយាយថា យើងសប្បាយចិត្តណាស់ដែល Musiala បានសំរេចចិត្តចុះកុងត្រាអាជីពដំបូងរបស់គាត់នៅ FC Bayern ក្នុងរយៈពេលវែងដែលនេះគឺជាការខិតខំរួមគ្នា។ មុនពេល Jamal មកដល់ FC Bayern នៅរដូវក្តៅឆ្នាំ២០១៩ យើងអាចបញ្ចុះបញ្ចូលគាត់និ ងក្រុមគ្រួសារអំពីគម្រោងរបស់យើង។ ខ្ញុំពិតជារីករាយដែលប្រព័ន្ធរបស់យើងស្វែងរកកីឡាករដែលមានទេពកោសល្យអភិវឌ្ឍពួកគេ ហើយបន្ទាប់មកបញ្ចូលពួកគេទៅក្នុងក្រុមដំបូងគឺមានផ្លែផ្កា”

កីឡាករ Musiala ដែលកាលពីខែមុនបានប្រកាសថា គាត់នឹងលេងឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងកំរិតអន្តរជាតិ ដែលត្រូវបានគេកោះហៅឲ្យចូលរួមឈុតធំក្រោមការដឹកនាំរបស់លោក Joachim Low សំរាប់ការប្រកួតអន្តរជាតិនាពេលខាងមុខនេះ

ដោយ៖ ភារៈ


ចែករំលែក៖