ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានយកសាំងស្រោចលើដងខ្លួនហើយដុតបណ្តាលអោយរងរបួសធ្ងន់នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានបញ្ជាក់ថាមានបុរសម្នាក់បាន ធ្វើអត្តឃាត ដោយចាក់សាំងដុតខ្លួនឯង នាព្រឹកថ្ងៃទី ០៨ខែមីនាឆ្នាំ២០២១ វេលាម៉ោង០៧៖៣០នាទី នៅចំណុចរង្វង់មូលសួនច្បារវាលរេញ    ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  សមត្តិកិច្ចបន្តថាបុរសនោះឈ្មោះ ច័ន្ទ រិទ្ធីហៅក្រៅ ឪអាណា អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ អំពេង ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពតក្នុងនោះសមត្ថកិច្ចនិងក្រុមសង្គ្រោះបានជួយនាំយកបុរសរូបនេះដែលរងរបួសធ្ងន់ នាំយកទៅសង្គ្រោះបន្ទាន់ផងដែរ។ ជាមួយគ្នានេះ ភ្លាមៗគេសង្កេត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មកពិនិត្យកន្លែងកើតហេតុ និងបញ្ជាកម្លាំងជំនាញអោយមានការស៊ីបអង្កេតលើករណីនេះផងដែរ ។

សូមបញ្ចាក់ថា កាលពីប្រមាណជាង២ខែមុន នៅក្បែរចំណុចជិតគ្នានេះដែរ ក៏មានបុរសម្នាក់  ដើរបណ្តើរយកកាំបិតចាក់មកលើខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ រហូតបាត់បង់ជីវិតផងដែរ ។

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖