ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ កុលបុត្រ ចុះជួបសំណេះសំណាលនិងជូនវត្ថុអនុស្សាវរីយ៍ ចំពោះមន្រ្តីរាជការជានារីនៅឃុំពងទឹកនិងចុះសួរសុខទុក្ខនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលវរៈព្រំដែន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងឱកាសថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ទិវាអន្តរជាតិនារី ៨ មីនា លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុករំដួល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក បានអញ្ជើញជួបសំណេះសំណាល និងជូនវត្ថុអនុស្សាវរីយ៍ ចំពោះមន្រ្តីរាជការជានារីក្នុងឃុំពងទឹកនៅសាលាឃុំពងទឹក ស្រុករំដួល។

លោកចាន់ កុលបុត្រ បានថ្លែងគាំទ្រប្រធានបទនៃទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំនេះ ហើយប្រធានបទនេះនឹងក្លាយជាសូចនាករមួយដ៏សំខាន់ក្នុងការបង្កើតភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីកម្ពុជាដែលជាកម្លាំងចលករមួយ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ហើយវាជា កត្តាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី និងយុវវ័យក្នុងសង្គម។

   លោកបានថ្លែងបន្តថា សព្វថ្ងៃក្នុងជួររាជរដ្ឋាភិបាលក៏មានស្ត្រីដឹកនាំតាមក្រសួង មន្ទីរជាច្រើនផងដែរ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកក្នុងសង្គមជួយដល់ពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

បន្ទាប់មកលោកចាន់ កុលបុត្រក៏បានឧបត្ថម្ភអំណោយជារបស់កំដរដៃដល់មន្ត្រីរាជការជាស្ត្រីចំនួន១០នាក់នៅឃុំពងទឹកនិងជូនថវិកាធ្វើរបងទីស្នាក់ការគណបក្សចំនួន ៦៥០ដុល្លារ ជូនស្លាកគណបក្ស៣ ស្លាក ព្រមទាំងចុះសួរសុខទុក្ខនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលវរៈព្រំដែន និងយោធាការពារព្រំដែនលាក់ដំរី ដោយបានឧបត្ថម្ភថវិកា  សម្ភារជាស្បៀង ( មី ត្រីខ សាប៊ូ ថ្នាំដុសធ្មេញ) ក្នុងអំឡុង ប្រចាំការការពារជំងឺកូវីដ-១៩ និង 

ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ព្រមទាំងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដើម្បីឱ្យស្ថានការណ៍នៃការរីករាលដាល បានថមថយចុះ និងវិលរកភាពប្រក្រតីនៃសុខុមាលភាពឡើងវិញ៕

ដោយ៖យឹម សុថាន


ចែករំលែក៖