ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ៖ សម្រេចផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ មានលក្ខណៈប្រមូលផ្តុំ នៅភ្នំពេញ ,កណ្ដាល ,ព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ។
ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើម្ចាស់អាជីវកម្មផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណ គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែល មានការពាក់ព័ន្ធ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី លើកលែង តែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ អាជីវកម្មក្លឹបកីឡា កីឡាករ កីឡាការិនី អ្នកលេងកីឡា អ្នកហាត់ប្រាណ និងសាធារណជនទាំងអស់ជ្រាប និង ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖