ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបរលឿនមិនប្រយ័ត្នបុករថយន្តទេសចរណ៍ពីក្រោយបណ្តាលឲ្យរបួសធ្ងន់ និងស្រាល ១៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងជាបឋមថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោងជាង ៥និង០០នាទីល្ងាច ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ត្រង់ចំណុចជិតភ្លើងស្តុបបាណន់ ឋិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុបាននិយាយថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តទេសចរណ៍ ១គ្រឿងបានបើកបរក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿន ពេលភ្លាមៗនោះក៏មានរថយន្តដឹកដី ១គ្រឿងផ្សេងទៀតបានបើកបរក្នុងទិសដៅស្របគ្នាយ៉ាងលឿនហើយបានបុករថយន្តទេសចរណ៍ពីក្រោយពេញទំហឹង ទាំងកំរោលប៉ើងក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យភាគីនៅក្នុងរថយន្តទេសចរណ៍រងរបួសសរុបចំនួន ១៣នាក់ជាបុគ្គលិក និងកុមារកំព្រារបស់អង្គការកុមារកំព្រាត្នោតជុំ ខណ:ពួកវិលត្រឡប់មកពីដើរកម្សាន្តនៅក្នុងទិវានារីអន្តរជាតិ ៨មីនាក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។ នៅក្នុងចំណោមជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណទាំង ១៣នាក់មានម្នាក់រងរបួសធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរបង្អែកខេត្ត ចំណែកឯជនរងគ្រោះចំនួន ១២នាក់ទៀតខ្លះរបួសរយះមុខ មាត់ ចង្ការនិងថ្ពាល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង៕

ដោយ៖ស សារ៉េត


ចែករំលែក៖