ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តព្រូសបុករះបង្គោលឡាក់ បាក់អស់៦ដើមរថយន្តធ្លាក់ចូលប្រឡាយ​ តែមិនរងរបួស

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករះបង្គោលឡាក់បាក់អស់៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយ សំណាងល្អម្ចាស់រថយន្តមិនរងរបួស។

    ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៩ ខែមិនា ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រជិតស្តុបបាគូរ ប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ស៊េរីឆ្នាំ២០០៦ពាក់ស្លាកលេខភ្នំពេញ2BD.5098បើកដោយបុរសម្នាក់ស្រវឹងស្រា។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាបើករថយន្តតូយ៉ូតាព្រូសធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតបោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតនិងស្ថានភាពផ្លុូវកោងផងនោះបានជ្រុលទៅបុករះបង្គោលឡាក់បណ្ដាលឲ្យបាក់ចំនួន៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមាន រងរបួសនោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុបានទាកទងជំនាញ ខណ្ឌ មកវាស់វែងយករថយន្តបង្កយករក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដង្កោរង់ចាំដោះស្រាយនៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖