ខេត្តបន្ទាយមនាជ័យ៖ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ថ្លែងអំណរគុណជូនចំពោះ សប្បុរសជនដេលបាននាំយកអំណោយផ្តល់ជូនកងកម្លាំងជួរមុខ កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើង សហការជាមួយកងកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការឆ្លងរីករាលដាល ចូលក្នុងសហគមន៍។
គួរកត់សំគាល់ថា៖ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ បានផ្តល់អំណោយជូនដល់កងកម្លាំងជួរមុខនេះជាបន្តបន្ទាប់ គឺជាកាយវិការសាមគ្គីរួមគ្នា រវាងសមរភូមិក្រោយ គ្រាំទ្រសមរភូមិមុខ ក្នុងការលើកទឹកចិត្តដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែន ចូលក្នុងសហគមន៍ ក្នុងការធានាបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមថ្លែងអំណរគុណ ជូនចំពោះ លោក លោកស្រី សប្បុរជន ប្រជាពលរដ្ឋទាំងអស់ សូមមាន សុខភាពល្អបរិបូរណ៍ រកទទួលទានមានបាន និងទទួលជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ សូរិយា