ភ្នំពេញ ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យរុស្សុី បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនហេីយមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ខាងជេីងស្តុបផ្សារដេីមថ្កូវប្រហែល៣០០ម៉ែត្រ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ នួន ឆវ័ន ភេទប្រុស អាយុ២៨ឆ្នាំ ទីកន្លែងកំណេីតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងជិះម៉ូតូម៉ាក ហុងដាស្គូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IO-7953 ។
បេីតាមសាក្សីនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជិត១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរុស្សុីដេីម្បីសង្គ្រោះ តែអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានដោយជនរងគ្រោះបានបាក់ ក និងបែបថ្លេីម ស្លាប់បាត់ទៅហេីយ រួចក៏បញ្ចូនមកកន្លែងកេីតហេតុវិញ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលសព ដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ភារ៉ាដង្កោ