ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន​ បានទទួលអាល់កុលចំនួន​៥កាន ទឹកវីតាល់៥០កេស ជែលលាងដៃ១០កេស ម៉ាស់៥កេស=៧៥០០ម៉ាស់ ពីភោជនីយដ្ឋាន វ័នមែនសិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោកស្រី​ កែវ​ សាម៉ុល​ អភិបាលរងខណ្ឌចំការមន​ តំណាងលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានអញ្ជេីញទទួលទឹកអាល់កុលចំនួន​៥កាន ទឹកវីតាល់៥០កេស ជែលលាងដៃ១០កេស ម៉ាស់៥កេស=៧៥០០ម៉ាស់​ ដែលជាការឧបត្ថម្ភរបស់ម្ចាស់ភោជនីយដ្ឋាន វ័នមែនសិន សម្រាប់ប្រេីប្រាស់នៅក្នុងរដ្ឋបាលខណ្ឌ​ ក្នុងការបង្ការ​ និងទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖