ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើអត្តឃាតក្នុងជង្រុកស្រូវ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធចុះសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើការពិនិត្យ និងស្រាវជ្រាវករណីបុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតចង.កក្នុងជង្រុកស្រូវផ្នែកខាងក្រោយផ្ទះ ។

ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជុំវិញបុរសវ័យចំណាស់ធ្វើអត្តឃាតខាងលើ ធ្វើឡើងនាព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចជង្រុកស្រូវផ្នែកខាងក្រោយផ្ទះ ស្ថិតនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)គេស្គាល់ឈ្មោះ ស្រី ភៀន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ ជនរងគ្រោះបានយកខ្សែគោចងព្យួ.កនឹងធ្នឹមជង្រុកស្រូវ តាំងពីវេលាទាបភ្លឺមុនសមត្ថកិច្ចចុះពិនិត្យម្លេះ​។ ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធធ្វើការពិនិត្យយ៉ាងម៉ត់ចត់ ទើបធ្វើការសន្និដ្ឋានពុំមានបញ្ហាពាក់ព័ន្ធផ្សេងនោះឡើយ ជនរងគ្រោះអាចមានវិបត្តិជឺងឺប្រចាំកាយ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖បុឹម ពិន


ចែករំលែក៖