ភ្នំពេញ៖ បើយោងតាមfacebook ផ្លូវការ របស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង រួមមានដូចខាងក្រោម ៖
១-ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ អ្នកជម្ងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង មានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់) ។
២-ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ បុរស អាយុ៤០ឆ្នាំ មុខរបរ តន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី០៦នាក់)។ បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធទាំង១៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន៕
ដោយ៖សិលា