ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ដោយបញ្ជាក់បន្ថែមរបស់សម្ដេចករណីបើមានអ្នកជំងឺកូវីដ-១៩ ទទួលមរណភាព ចំពោះសាសនិកអ៊ិស្លាម អនុញ្ញាតឲ្យមានការបញ្ចុះសព។
សូមជម្រាបជូនថា, ក្នុងសារសំលេងខាងលើនោះ សម្តេចបានអនុញ្ញាត ដោយមានការលើកលែងជាករណីពិសេស សម្រាប់បងប្អូនសាសនិកអ៊ិស្លាមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការយកចិត្តទុកដាក់ ដើម្បីអនុញ្ញាតឲ្យមានការបញ្ចុះសព ទៅតាមរបៀបចាត់ចែងមួយតាមវិធាន សុខាភិបាល ក្នុងករណីមរណភាពដោយសារកូវីដ-១៩។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី៩ ម្សិលមិញនេះ ក្នុងសារជាសំឡេងផ្ញើជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក លោកស្រីជាអភិបាលរាជធានីខេត្ត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យគ្រប់រាជធានីខេត្ត រៀបចំការសាងសង់បច្ឆាឱ្យបានសមរម្យ និងឆ្ងាយពីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ សម្រាប់បូជាសពក្នុងករណីដែលមានការស្លាប់ដោយសារជំងឺកូវីដ-១៩។
នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន៦៤នាក់ ឆ្លងសហគមន៌៍ទាំងអស់ និងមានជាសះស្បេីយ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន១១២៤នាក់ ចំនួនសំរាកពេទ្យកេីន ៥៧៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៥៤៩នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 547407 ស្មេីនឹង 32583 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ៖ សិលា