ព័ត៌មានទាន់ហេតុការណ៍៖

២ទីតាំងទៀតហើយ ! ត្រូវបានខាងក្រុមគ្រូពេទ្យបានចុះយកសំណាកកូវីដ-១៩ នៅខណ្ឌទួលគោក , ប្រយ័ត្នទាំងអស់គ្នាបងប្អូន !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកូវីដ-១៩ ចំនួន២ទីតាំងនៅខណ្ឌទួកគោក។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក។ លោកបន្តថា, ទីតាំងទាំងនោះរួមមាន ៖

ទី១-ទីតាំងផលិតដុំអាល់កុល៖ ផ្ទះលេខ១៥ ផ្លូវលេខ២៥៥ ភូមិ៨ សង្កាត់បឹងសាឡាង។
ទី២-ទីតាំងហាងគុយទាវឆ្ងាញ់៖ ផ្ទះលេខ១៧បេ ផ្លូវលេខ២៥៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី២។

យើងរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖

៣ការពារ៖
១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល
៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ

៣កុំ៖
១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣. កុំប៉ះពាល់គ្នា

២ចូលរួម៖
១. ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩
២. ប្រើ QR Code Stop Covid ៕

ដោយ៖ សិលា


ចែករំលែក៖