ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកដឹកជនភៀសខ្លួនខុសច្បាប់នៅដែនសមុទ្រមេឌីទែរ៉ាណេស្លាប់ ៣៩នាក់

ចែករំលែក៖

ក្រសួងការពារជាតិទុយណេស៊ី កាលពីថ្ងៃទី ១០ ខែមីនា បានប្រកាសថា មានស្រឡាងដឹកជនភៀសខ្លួនខុសច្បាប់ពីទុយណេស៊ីទៅកាន់ Lampedusa ប្រទេសអុីតាលី បានលិចពេលឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេ បណ្តាលឲ្យជនភៀសខ្លួន៣៩នាក់ស្លាប់។
អ្នកនាំពាក្យក្រសួងការពារជាតិទុយណេស៊ី បានឲ្យដឹងថា ក្រោយការស្វែងរកជួយសង្គ្រោះក៏បានជួយដល់ជនភៀសខ្លួន១៦៥នាក់ ទាន់ពេលវេលា ។ ជនរងគ្រោះទាំងអស់គឺមកពីទ្វីបអាហ្វ្រិក។
នៅពេលនេះដែរ កម្លាំងជួយសង្គ្រោះប្រទេសទុយណេស៊ី បានព្យាយាមស្វែងរកអ្នកដែលបាត់ខ្លួននៅក្នុងតំបន់សមុទ្រកោះ Sfax ដែលជាទីក្រុងកំពង់ផែប្រទេសទុយណេស៊ីនិងជាទីតាំងដែលជនភៀសខ្លួនព្យាយាមចូលទៅកាន់តំបន់អឺរ៉ុប។
តាមតួលេខរបស់អង្គការសិទ្ធិមនុស្ស អន្តរជាតិបានឱ្យដឹងថា ចំនួនជនភៀសខ្លួនពីប្រទេសទុយណេស៊ី ទៅកាន់អឺរ៉ុប កើនឡើងខ្ពស់ជាងកាលពីឆ្នាំកន្លងមកដល់ទៅ៥ដងក្នុងដំណាក់កាលដូចគ្នា គឺមាន រហូតដល់ទៅ១៣ពាន់នាក់ ៕ ដោយ ៖ធីរីណា

រូបភាព៖ VOV

 


ចែករំលែក៖