ខេត្តព្រៃវែង៖ អង្គភាព មន្ទីរព័ត៌មាន ខេត្តព្រៃវែង បានបង្ហោះលើផេកផ្លូវការ របស់ខ្លួនថា, នៅស្រុកព្រះស្តេច ខេត្តព្រៃវែង មានវិជ្ជមានកូវីដ-១៩ ដល់៦នាក់ គិតត្រឹមម៉ោង៧ល្ងាចថ្ងៃទី១០មីនា។
មន្ទីរព័ត៌មាន ខេត្តព្រៃវែង បានបញ្ជាក់ថា, នៅស្រុកព្រះស្តេចវិជ្ជមាន៦នាក់ គិតត្រឹមម៉ោង៧ល្ងាចថ្ងៃទី១០មីនា។សូមបងប្អូនប្រុងប្រយ័ត្នកុំចល័តពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ។ (សរុប២៣នាក់) សូមបញ្ជាក់ផងដែរ, អ្នកឆ្លងទាំងអស់ពាក់ព័ន្ធនឹងគ្រូពេទ្យ អុឹម សុភី ម្ចាស់មន្ទីរសំរាកព្យាបាលនិងសម្ភព អុឹម សុភី ៕
ដោយ៖ សិលា