ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេថា នៅលើអាកាសមានយន្តហោះប៉ុន្មានគ្រឿងហោះហើរក្នុងពេលតែមួយ?

ចែករំលែក៖

តាមតួលេខបានបញ្ជាក់ថា មានយន្តហោះដល់ទៅ១២០០០គ្រឿង បានហោះហើរលើអាកាសក្នុងពេលតែមួយ។ ឯតទគ្គកម្ម ពីយន្តហោះហោះលើអាកាសច្រើនជាងគេបំផុតគឺ មានដល់ទៅ១៩០០០គ្រឿង ។
អ្នកដំណើររាប់លាននាក់បានធ្វើដំណើរតាមយន្តហោះជារៀងរាល់ថ្ងៃ ។ ដោយមានប្រព័ន្ធស្វ័យប្រវត្តិស្តីពីជើងហោះហើរ ដូច្នេះមនុស្សគ្រប់រូបអាចដឹងពីការហោះហើរនៅលើពិភពលោក បានគ្រប់ពេល តាមប្រព័ន្ធ (ADS-B) និងប្រព័ន្ធ GPS ។
គិតជាធម្យម មានយន្តហោះហោះនៅលើអាកាសចាប់ពី១១ពាន់គ្រឿង ដល់១២ពាន់គ្រឿងក្នុងមួយថ្ងៃ ។ យន្តហោះទាំងនោះបានហោះហើរក្នុងកម្ពស់ខុសគ្នា និងល្បឿនខុសគ្នានោះដែរ ហើយក៏មានគោលដៅខុសគ្នាដែរ ដូចជាដឹកអ្នកដំណើរ ដឹកទំនិញ ដឹងសេវាប្រៃសណិយ៍…ជាដើម។ រាល់ការហោះហើរគឺជាការបែងចែក ដោយក្រុមបុគ្គលិកបញ្ជាការហោះហើរ ។ យន្តហោះនិមួយៗ មានចម្ងាយពីគ្នា៥គីឡូម៉ែត្រ និងមានកម្ពស់ពីគ្នា៣០០ម៉ែត្រ។ ទាំងនោះហើយទោះបីយន្តហោះហោះធំមានចំនួនច្រើនហោះហើរគ្នុងពេលតែមួយតែអ្នកគ្រប់គ្រងការហោះហើរ បានរៀបចំមិនឲ្យមានការប៉ះទង្គិចគ្នាកើតឡើងនៅលើអាកាសនោះឡើយ។
តាមបណ្តាញគ្រប់គ្រង Flight Radar 24 បានផ្សាយថា កាលពីថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០១៨ គឺជាពេលវេលាប្រវត្តិសាស្ត្រដោយមានយន្តហោះ ហោះហើរលើអាកាសក្នុងពេលតែមួយដល់ទៅជាង ១៩០០០ គ្រឿង ហើយក្នុងមួយថ្ងៃមានជើងហោះហើរ ២០២.១៥៧ គ្រឿង។ ភាគច្រើនជើងហោះហើរ ស្ថិតនៅតំបន់អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ាន។
ពាក់ព័ន្ធនិឹងបណ្តាញសុវត្ថិភាពអាកាសចរណ៍ ចាប់តាំងពីឆ្នាំ១៩៤៨មកទល់ពេលនេះ មានយន្តហោះបាត់ខ្លួនយ៉ាងអាថ៍កំបាំង មានតែ៨៥គ្រឿងប៉ុណ្ណោះ ហើយជើងហោះហើរដឹកអ្នកដំណើរដែលបាត់ខ្លួនចុងក្រោយបង្អស់គឺយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី កាលពីឆ្នាំ២០១៤៕

ដោយ៖ធីរីណា (រូបភាព៖ Flight Radar 24)


ចែករំលែក៖