ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌ៧មករាចុះបិទទីតាំងខារ៉ាអូខេអេនជេលក្រោយពីមិនស្តាប់ការណែនាំ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា​ បានចុះបិទទីតាំងហាងខារ៉ាអូខេមួយកន្លែងក្រោយពីមិនស្តាប់ការណែនាំដោយនៅតែបន្តបេីករាល់ថ្ងៃឃាត់ខ្លួនមនុស្សជាច្រេីននាក់។

​ ការចុះបិទទីតាំងខារ៉ាអូខេខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២១​ នៅភោជនីយដ្ឋាន អេន ជេល តាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករា។

​ តាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងថា​ ទីតាំងខាងលេីកន្លងមកអាជ្ញាធរធ្លាប់ចុះធ្វេីការណែនាំជាច្រេីនលេីកច្រេីនសារមកហេីយដោយជំងឺកូវីដ-១៩កំពុងវាយលុកតែទីតាំងខាងលេីល្មើសនិងការណែនាំនៅតែបន្តបេីកដដែលទេីបវេលាកេីតហេតុកម្លាំងនគរបាលចុះធ្វេីការបង្ក្រាបនិងបិទជាបណ្ណោះអាសន្នឃាត់មនុស្សជាច្រេីនអ្នកផងដែរយកទៅស្នងការនគរបាលរាជធានីភ្នំពេញ៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖