ព័ត៌មានទាន់ហេតុការណ៍៖

ភោជនីយដ្ឋាន​ អាត់ជួង​ ក្បែរស្តុបលូរប្រាំ​ ដែលលួចលាក់បេីកKTV​ ត្រូវសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់ខ្លួនបានប្រុសស្រី៣៥នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ភោជនីយដ្ឋាន​ អាត់ជួង​ ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ​ តាមបណ្ដោយផ្លូវវេងស្រេង​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ បានលួចលាក់បេីកខារ៉ាអូខេ​ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល​ ក្នុងវិធានការការពារជំងឺកូវីដ-១៩​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ​ ធ្វេីការចុះបង្ក្រាបនិងបិតទីតាំងនេះក្នុងអំឡុងវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០២១​ ។

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំង​ នារីបំរេីការងារ​ ព្រមទាំងភ្ញៀវសរុបចំនួន៣៥នាក់​ រួចបញ្ចូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ អនុវត្តន៍តាមនីតិវិធី​ ។

​ សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ​ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់​ ។ ដូច្នេះហេីយ​ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍​ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីជៀសផុតពីជម្ងឺកូវីដ​-១៩​ ទាំងអស់គ្នា​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖