ខេត្តព្រះសីហនុ៖ មួយករណីទៀតហើយ សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ ខ្លួនបុរសជនជាតិចិនម្នាក់ ដែលលាក់ថ្នាំញៀនក្នុងកញ្ចប់អាហារ បម្រុងយកទៅឲ្យជនជាតិចិនដូចគ្នាដែល កំពុងធ្វើចត្តាឡីស័កនៅក្នុង សណ្ឋាគារមួយកន្លែង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង០៣រនិង០០នាទីសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនម្នាក់ នេះ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ឆ្លាម សមុទ្រ