ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកាជូនដល់បណ្តាខេត្តជាប់ ព្រំដែនប្រទេសកម្ពុជា ថៃ និងវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកាជូនដល់បណ្តាខេត្តជាប់ ព្រំដែនប្រទេសកម្ពុជា ថៃ និងវៀតណាម (សម្រាប់ត្រៀមចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១) ហើយថវិកានេះត្រូវបានយកប្រគល់ដល់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃនិងវៀតណាម រួចអស់ហើយ។

ក្នុងនោះខេត្តជាប់ព្រំដែនប្រទេសថៃមានចំនួន៧ខេត្តរួមមាន:
១-ខេត្តបាត់ដំបង
២-ខេត្តបន្ទាយមានជ័យ
៣-ខេត្តប៉ៃលិន
៤-ខេត្តឧត្តរមានជ័យ
៥-ខេត្តពោធិ៍សាត់
៦-ខេត្តកោះកុង
៧-ខេត្តព្រះវិហារ
ខេត្តនៅជាប់ព្រំដែនវៀតណាមចំនួន៩ខេត្ត រួមមាន:
១-ខេត្តតាកែវ
២-ខេត្តស្វាយរៀង
៣-ខេត្តរតនគិរី
៤-ខេត្តមណ្ឌលគិរី
៥-ត្បូងឃ្មុំ
៦-ខេត្តកណ្តាល
៧-ខេត្តក្រចេះ
៨-ខេត្តព្រៃវែង
៩-ខេត្តកំពត
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា, រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀត (សហគមន៍ទាំង ៣៩នាក់) និងជាសះស្បើយ ៤៨នាក់ ក្នុងនោះ នៅភ្នំពេញ (២២), ព្រៃវែង (៦), ព្រះសីហនុ (១), កណ្ដាល (៩), បាត់ដំបង (១)។

គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១១៦៣ នាក់
– អ្នកជាសះស្បើយ= ៥៩៧ នាក់ (+៤៨)
– អ្នកកំពុងព្យាបាល= ៥៦៥ នាក់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖