ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសំណើសុំបង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងរដ្ឋបាលឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសំណើសុំបង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងរដ្ឋបាលឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយអនុលោមតាមសេចក្តីណែនាំលេខ ១១៦៥សជណ ចុះថ្ងៃទី១៦ខែ មេសាឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុកថាឡាបរិវ៉ាត់ មេឃុំ និងស្មៀនឃុំទាំង៧ នៃស្រុកថាឡាបរិវ៉ាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំធំសាលាខេត្ត។

សូមជម្រាបថាកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញអំពី Logo និមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងរដ្ឋបាលឃុំ ទាំង៨ នៃស្រុកថាឡាបរិវ៉ាត់ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖