ខេត្តស្វាយរៀង៖ លោកណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង អំពាវនាវដល់មន្ត្រីសាលាក្រុងទាំងអស់ត្រូវបន្តផ្សព្វផ្សាយ និងចូលរួមវិធាការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩តាមអនុសាសន៍របស់សម្តេច(៣ការពារ ៣កុំ))បន្តគ្រប់គ្រង និងក្តាប់ឱ្យបាននូវគ្រប់មុខសញ្ញាដែលចូលមកដល់មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ពលករមកពីក្រៅប្រទេស ដេីម្បីចាត់ចែង រៀបចំឱ្យពួកគាត់ធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
ការអំពាវនាវបែបនេះធ្វើឡើងនាថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ក្នុង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលក្រុងស្វាយរៀង ។
ក្នុងឪកាសនោះ មានការអញ្ជេីញចូលរួមពីលោកសរសុដានី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្តីទី កងកំលាំងប្រដាប់អាវុធទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពទាំង ១៣ចំណុះសាលាក្រុង លោក លោកស្រី ចៅសង្កាត់ និងលោកស្មៀនសង្កាត់ទាំង៧ក្នុងក្រុង។
លោកណុបចំរើនអភិបាលក្រុងស្វាយរៀងបានធ្វើការកោតសរសេីរចំពោះមន្រ្តីសាលាក្រុងទាំងអស់ដែលនាពេលកន្លងមកតែងតែបំពេញភារកិច្ចការងារតាមជំនាញរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវ៉ាសាធារណជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកក៏បានផ្តាំផ្ញេីដល់បងប្អូនមន្ត្រីសាលាក្រុងទាំងអស់ត្រូវការពារខ្លួនពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ពស់ ទាំងក្នុងពេល និងក្រោយពេលបំពេញភារកិច្ច។
ក្នុងឪកាសនោះលោកអភិបាល ក្រុងបានដាក់ចេញនូវផែនការសម្រាប់អនុវត្តបន្ដដូចខាងក្រោម÷
ពង្រឹងការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ ស្មៀនសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់។
បន្តបង្កេីនការផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសជំរុញប្រជាពលរដ្ឋ អ្នកធ្វេីដំណេីរតាមដងផ្លូវត្រូវពាក់មួកសុវត្ថិភាព។
បន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
ត្រូវពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់ សោភណភាពក្នុងក្រុង អនាម័យ បរិស្ថានយកចិត្តទុកដាក់ពិនិត្យ តាមដាន ជំរុញការអនុវត្តគោនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ ពង្រឹងការងារបំពេញតារាងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលប្រេីអ.ខ អស់សុពលភាព និងឯ.អ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០៕
ដោយ៖យឹម សុថាន