ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិចិនម្នាក់មានវិជ្ជមានកូវីដ-១៩ ទៅដេកសណ្ឋាគារអន្តរជាតិ V9 ក្រុងប៉ោយប៉ែត , ! មនុស្ស៥០នាក់ ភាគច្រើនបំផុតជាចិន នៅសណ្ឋាគារមួយនេះ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក!

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ដំណឹងបឋម! ឮថា Covid19 ទៅលេងដល់ប៉ោយប៉ែត ក្រោយស្រ្តីជនជាតិចិនម្នាក់វិជ្ជមានទៅសម្រាកនៅសណ្ឋាគារមួយនេះ! មនុស្ស៥០នាក់ ភាគច្រើនបំផុតជាចិន នៅសណ្ឋាគារមួយនេះ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក! ។

សូមសសើរដល់សមត្ថកិច្ច អាជ្ញាធរ ជំនាញសុខាភិបាល មានវិធានការ តាមដាន យ៉ាងយកចិត្តទុកដាក់បំផុត វិធានសុខាភិបាល ទប់ស្កាត់កូវីដ-១៩ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀត (សហគមន៍ទាំង ៣៩នាក់) និងជាសះស្បើយ ៤៨នាក់ ក្នុងនោះ នៅភ្នំពេញ (២២), ព្រៃវែង (៦), ព្រះសីហនុ (១), កណ្ដាល (៩), បាត់ដំបង (១)។

គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១១៦៣ នាក់
– អ្នកជាសះស្បើយ= ៥៩៧ នាក់ (+៤៨)
– អ្នកកំពុងព្យាបាល= ៥៦៥ នាក់៕

ដោយ៖ សិលា


ចែករំលែក៖