ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, • ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ម្នាក់ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។
•ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩។
•ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំនេះ ជាករណីទី១សម្រាប់កម្ពុជាហើយក៏បានបញ្ជាក់ និងបង្ហាញច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចមនុស្សទូទៅនៅលើពិភពលោក។
The threat is death due to Covid-19 is real
•ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ៕
ដោយ៖ សិលា