ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បុរសជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធគាស់ផ្ទះគេលួចយកលុយនិងគ្រឿងអលង្ការសរុបចំនួនទឹកប្រាក់ជាង៤មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាបបានក្នុងករណីគាស់ផ្ទះគេលួចយកលុយគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង៤មុឺនដុល្លារ និងជួញដូរនូវសារធាតុញៀនខុសច្បាប់មានម្សៅក្រាមសថ្លាចំនួន៤កញ្ចប់ធំល្មមដែលសង្ស័យថាជាសារធាតុញៀនខុសច្បាប់។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នៅនៅចំណុចផ្ទះលេខ50B ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់នោះរួមមាន៖
១-ឈ្មោះ ដួង តារា ហៅ ខ្វៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរកម្មករធ្វើទុយយោទឹក។
២-ឈ្មោះ ហេង គឹមលាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកហាងចិន ។
វត្ថុតាងចាប់យកមាន កន្រ្តៃធំ១, តួណឺវីស៧, ដង្កាប់២, សោទីប៣, ញញួរ១, ម្សៅក្រាមសថ្លា៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១ ។
៣-ជនសង្ស័យឈ្មោះ ចាន់ តួ ហៅអា
ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរ ដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូចសង្ស័យជាសារធាតុញៀន ។

លោក យិន សាន អធិការខណ្ឌចំការមន បានឱ្យដឹងថា ក្រោយពីមានករណីលួចគាស់ផ្ទះល្វែងលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការនិងម៉ូតូនៅថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០២១ នៅចំណុច ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនរួចមក លោកចាត់ឱ្យអធិការរងចំនួន២នាក់ផ្នែកព្រហ្មទណ្ឌ
ខណ្ឌចុះសេុីបអង្កេតរកមុខសញ្ញា ដោយលោក ផន អូន អធិការរងធ្វើការសេុីបអង្កេតរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ដោយលោកបានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួនជនសង្ស័យដែលស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកងបានចំនួន២នាក់(ប្រុស១ស្រី១)ជាគូសង្សារនឹងគ្នា ហើយនាំមកអធិការដ្ឋានខណ្ឌដើម្បីសាកសួរនាំ។លុះមកដល់វេលាម៉ោង ២២និង២០នាទី ថ្ងៃទី 10-03-2021 ដដែល នគរបាលយើងបានស្រាវជ្រាវឃាត់បានជនសង្ស័យម្នាក់ទៀតនៅចំណុចមុខផ្សារហេងលី ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលបានប្រព្រឹត្តបទល្មើសខាងលើ ។ជនសង្ស័យឈ្មោះ ចាន់ តួ ហៅ អាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ផល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះកេីតហេតុខាងលេីបានប្រាប់ឱ្យដឹងថា គាត់បានបាត់បង់សម្ភារដូចជាខ្សែដៃពេជ្រ១ខ្សែមានតម្លៃ១៤.០០០ដុល្លារ, ក្រវិលពេជ្រ៣គូ តម្លៃ៩.០០០ដុល្លារ, ខ្សែកប្លាទីន៤ខ្សែក្នុង១ខ្សែតម្លៃ៦០០ដុល្លារ, ខ្សែដៃប្លាទីន៤ខ្សែក្នុង១ខ្សែតម្លៃ១៣០០ដុល្លារ, លុយដុល្លារអាមេរិក៤.៨០០ដុល្លារ, ម៉ូតូ៣គ្រឿងម៉ាក ឃ្លីក១គ្រឿងមិនចាំស្លាកលេខម៉ាកscoopy៣គ្រឿងសរុបចំនួនទឹកប្រាក់ប្រហែលជាង៤មុឺនដុល្លារ។ ជនសង្ស័យខាងលើឃាត់ខ្លួនពីបទល្មើសទី១ករណីគាស់ផ្ទះលួចយកគ្រឿងអលង្ការនិងទ្រព្យសម្បត្តិទី២រក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ដោយឡែកជនសង្ស័យបានឆ្លើយសារភាពថា ពួកគេយកប្រាក់ដែលលួចបានយកទៅចែកគ្នាសុីចាយអស់ហើយមុនសមត្ថកិច្ចបង្រ្កាបបាន គឹយកទៅលេងល្បែងនិងជក់គ្រឿងញៀន ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ជី ណា


ចែករំលែក៖