ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ថ្នាក់កម្រិតឧត្តមសិក្សា ដើម្បីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា អាហារូបករណ៍ដែលផ្តល់ជូននិស្សិតកម្ពុជា ចំនួន១០កន្លែងនេះ ដើម្បីផ្តល់ឱកាសដល់និស្សិតទទួលបានការសិក្សាខាងបច្ចេកទេស និងបច្ចេកវិទ្យា ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
លោកឧបនាយករដ្ឋមន្ត្រីរូបនេះ បន្ថែមថា ដូច្នេះសម្រាប់បេក្ខជនដែលមានបំណងទទួលអាហាររូបករណ៍នេះ សូមទំនាក់ទំនងជាមួយលោក សុខ សុរ័ត្នវឌ្ឍនៈ តាមរយៈលេខទូរស័ព្ទលេខ៖ ០១១ ៨៦១ ៥៥៥ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗ៕ដោយ៖សហការី
រូបភាព៖ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង