ព័ត៌មានទាន់ហេតុការណ៍៖

ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele

ចែករំលែក៖

ពហុកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីលត្រូវបានដាក់ឈ្មោះជាកិត្តិយសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសគឺលោក Pele

យោងតាមការចេញផ្សាយរបស់ BBC Sport ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ Rio de Janeiroដើម្បីប្តូរឈ្មោះទីកន្លែងទៅជាកីឡដ្ឋាន Edson Arantes do NascimentoRei Pele Edson Arantes do Nascimento គឺជាឈ្មោះពេញរបស់លោក Pele វ័យ៨០ឆ្នាំ រីឯពាក្យ Rei មានន័យជាភាសាព័រទុយហ្គាល់ថាស្តេច អភិបាលរដ្ឋ Rio de Janeiro ត្រូវតែអនុម័តការផ្លាស់ប្តូរឈ្មោះនេះមុនពេលដាក់ឲ្យដំណើរការជាផ្លូវការ។

លោក Pele ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន៣ដង ក្នុងនាមជាកីឡាករម្នាក់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលបានរកគ្រាប់បាល់ទី១០០០របស់គាត់នៅឯកីឡដ្ឋាន Maracana កាលពីឆ្នាំ១៩៦៩ ពេលលេងឱ្យ Santos ទល់នឹង Vasco da Gama ​ កីឡដ្ឋាន Maracana បានរៀបចំការប្រកួតផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥០ និងឆ្នាំ២០១៤ ក៏ដូចជាពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ផងដែ

អ្នកទស្សនាច្រើនជាង ២០០,០០០ នាក់ត្រូវបានគេរាយការណ៍ថា បានស្ថិតនៅក្នុងពហុកីឡដ្ឋាននេះដើម្បីមើលការប្រកួតរវាងអ៊ុយរ៉ាហ្គាយបានផ្តួលប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៥០ ទោះបីជាសមត្ថភាពផ្ទុកមនុស្សរបស់កីឡដ្ឋាននេះឥឡូវមានចំនួនតែ៧៨,៨៣៨ក៏ដោយ។

កីឡដ្ឋាននេះត្រូវបានគេដាក់ឈ្មោះតាមលោក Mario Filho ជាអ្នកកាសែតដែលបានបញ្ចុះបញ្ចូលឲ្យមានការសាងសង់វានៅទសវត្សឆ្នាំ១៩៤០ ប៉ុន្តែត្រូវបានគេប្តូរឈ្មោះថា Maracana គឺដាក់ទៅតាមតំបន់ដែលកីឡដ្ឋាននេះស្ថិតនៅ

ដោយ៖ ភារៈ


ចែករំលែក៖