ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសម៉ិចស៊ីកូនឹងបើកដំណើរការទីផ្សារកញ្ឆាធំបំផុតលើពិភពលោក

ចែករំលែក៖

រដ្ឋសភាម៉ិចស៊ីកូ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់និងជួញដូរកញ្ឆាស្របច្បាប់ ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសនេះ ក៏ដូចជាការកាត់បន្ថយបទល្មើសគ្រឿងញៀនក្នុងប្រទេស។
សេចក្តីព្រាងច្បាប់ខាងលើទទួលបានការគាំទ្រ៣១៦សំឡេងនិង ប្រឆាំង១២៩សំឡេង ។ ការសម្រេចខាងលើនឹងជួយបើកផ្លូវដល់ការដាំដំណាំកញ្ឆាកាន់តែច្រើនទូទាំងប្រទេស ជាជាងដាច់និងជួញដូរលួចលាក់ បង្កឲ្យមានអំពើហិង្សា និងខាតបង់សេដ្ឋកិច្ចជាតិ។ ច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័ត មុនពេលបញ្ជូនទៅកាន់ប្រធានាធិបតី Andrés Manuel López Obrador ចុះហត្ថលេខាក្លាយជាច្បាប់។
កាលពីឆ្នាំ២០១៨ តុលាការកំពូលម៉ិចស៊ីកូ បានអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់កញ្ឆាដើម្បីកាត់បន្ថយភាពតានតឹង ។
លោក John Walsh អគ្គនាយកទទួលបន្ទុកគោលនយោបាយគ្រឿងញៀន របស់អង្គការ Washington Office on Latin America បានឲ្យដឹងថា នេះជាសកម្មភាពមិនធម្មតារបស់រដ្ឋាភិបាលម៉ិចស៊ីកូ ខណៈរដ្ឋាភិបាលមុិចស៊ីកូ ដែលរងការខូចខាតជាច្រើននាពេលកន្លងមក ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។
តាមសារព័ត៌មាន New York Times បានផ្សាយថា ម៉ិចស៊ីកូ មានពលដ្ឋ១២០លាននាក់ ហើយការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆានេះធ្វើឲ្យម៉ិចស៊ីកូក្លាយជាទីផ្សារកញ្ឆាធំបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។ ច្បាប់នេះអនុញ្ញាតឲ្យពលរដ្ឋគ្រប់ជាន់ថ្នាក់អាចដាំកញ្ឆាយកទៅលក់នៅលើទីផ្សារបាន៕ដោយ៖ធីរីណា

រូបភាព៖Getty


ចែករំលែក៖