ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជាងរៀបចំកែលម្អច្រាំងស្ទឹងសង្កែប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១គ្រាប់បន្សល់ទុកពីសម័យសង្គ្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា នៅព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមជាងរៀបចំកែលម្អច្រាំងស្ទឹងសង្កែក្បែរស្ពានថ្មបុរាណ និងស្ពានថ្មថ្មី មុខសាលាខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាមកប់នៅបាតស្ទឹងសង្កែស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។

   គ្រាប់យុទ្ធភ័ណ្ឌដែលប្រទះរកឃើញខាងលើនេះជាប្រភេទគ្រាប់រ៉ុក្កែត ប្រឆាំងរថក្រោះ ធុនមី៤១ (Mi-41)ផលិតនៅសហភាពសូវៀត។

លោកអភិបាលក្រុងបន្ថែមថា ក្រោយពេលដែលក្រុមបច្ចេកទេសរកឃើញយុទ្ធភ័ណ្ឌសំណល់ពីសម័យសង្គ្រាមនេះដែរមន្ត្រីអង្គភាពកំចាត់មីនទី២ បានចុះហ៊ុំព័ទ្ធដាក់សញ្ញាសំគាល់បំរាមពិនិត្យឲ្យបានច្បាស់លាស់ដើម្បីកម្ទេចចោលនៅហ្នឹងកន្លែង ឬនាំយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរង់ចាំពេលវេលាបំផ្លាញចោល៕

ដោយ៖ស សារ៉េត


ចែករំលែក៖