ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសុខភាពពិភពលោក ៖ គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ​

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់អោយដឹងថា, គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ​។

អង្គភាពនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានលើកឡើងថា, អង្គការសុខភាពពិភពលោកបានបញ្ជាក់នៅថ្ងៃសុក្រ ទី១២​ ខែមីនា ថា​ , គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ​ ។
អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ទៀតថា, គណៈកម្មាធិការប្រឹក្សាថ្នាំបង្ការរបស់ខ្លួនបានពិនិត្យមើលទិន្នន័យសុវត្ថិភាព​ ហើយបានរកឃេីញថាគ្មានការពាក់ព័ន្ធរវាងការវ៉ាក់សាំងនិងការកកឈាមក្នុងសរសៃឈាមនោះទេ៕

ដោយ៖សិលា


ចែករំលែក៖