ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៣៩នាក់​ ឆ្លងសហគមន៌​ទាំងអស់​ និងមានជាសះស្បេីយ​ ៤នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៩:០០​ នៅព្រឹក​ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៩នាក់​ ឆ្លងសហគមន៌​ទាំងអស់​ និងមានជាសះស្បេីយ​ ៤នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២៦៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៣៩នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៦២៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់សរុប​ ១នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 571347 ស្មេីនឹង​ 34008 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕


ចែករំលែក៖