ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន៖ អំពាវនាវប្រជាពលរដ្ឋកុំបន្តចែកចាយនូវព័ត៌មានមិនពិត ចំពោះ​ករណីប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលនូវព័ត៌មានមិនពិត អំពីវិធីព្យាបាលជំងឺឆ្លងកូវីដ-១៩ ដែលជនខិលខូចមួយចំនួនតូចកំពុងចែកចាយនៅលើបណ្ដាញសង្គម Facebook នាំឲ្យមានការយល់ច្រឡំ។

ចំពោះ​ការលើកឡើង​របស់លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានដែលបានចែកចាយនោះ មិនត្រឹមត្រូវទេ សូមកុំចែកចាយបន្ដ»។

បេីតាមក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ នេះមិនមែនជាលើកទី១នោះទេ ដែលចេញមកច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធជាមួយនឹងវិធីព្យាបាល និងការប្រើប្រាស់ថ្នាំសម្រាប់អ្នកកើតជំងឺកូវីដ-១៩ ដើម្បីទទួលទាន៕ដោយ​៖ស​ តារា​


ចែករំលែក៖