ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖ អគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមាន ក្នុងសេចក្តីជូនដំណឹង ស្ថិតនៅតំបន់ភ្លើងលេខ P108, P1774, P1988, P2791 ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងតំបន់ភ្លើងលេខ ១៨៨៧, P2673, P2831 ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបថា ដោយសារការរំកិលបង្គោលខ្សែបណ្ដាញតង់ស្យុងទាប(LV) និងខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ប៉ះការដ្ឋានពង្រីកផ្លូវ មិនទាន់រួចរាល់ ទើបធ្វើឲ្យការភ្ជាប់ចរន្តអគ្គិសនីមានភាពយឺតយ៉ាវបន្តិច។

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសកំពុងខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង១៨:០០នាទីល្ងាច។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖សហការី​


ចែករំលែក៖