ខេត្តបាត់ដំបង៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅវេលាវេលាម៉ោង ១៧:៣០នាទីល្ងាច ស្ថិតនៅក្នុងចំណុចក្រុមទី០៩ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ទុះធុងហ្គាសកើតឡើង១លើកបណ្តាលឲ្យឆេះផ្ទះ១ខ្នង ទំហំ៧មx១០ម (ផ្ទុះឆេះរបើកទាំងស្រុង) របស់ម្ចាស់ឈ្មោះ ឃឹម សាម៉ុន ភេទ ប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ ។
+ ការខូចខាតរួមមាន៖
– ឆេះផ្ទះចំនួន១ខ្នង
– ឆេះសម្ភារក្នុងផ្ទះបាយមួយចំនួនទៀត។
– បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស២ នាក់ (ស្លាប់១នាក់ និងរបួសស្រាល១នាក់) ។
ស្លាប់មនុស្សម្នាក់ឈ្មោះ ម៉េង ហឹង ភេទ ប្រុស អាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួល និងស្នាក់នៅផ្ទះខាងលើ ។
រងរបួសស្រាលម្នាក់ឈ្មោះ ឈឹម សើ ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ម្ចាស់ផ្ទះ (របួសត្រូវចិញ្ចើម) ។
+ មូលហេតុៈ ឆ្លងចរន្តអគ្គិសនី (ទុស្សេឌុយចង្ក្រានអគ្គិសនីចំហុយសាច់ ហើយជះចំហាយដល់ធុងហ្គាស) ។
ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប៉ុន្តែមិនបានបាញ់ពន្លត់ទេ ដោយសារបានប្រជាពលរដ្ឋ និងម្ចាស់ផ្ទះពន្លត់រលត់បាត់ទៅហើយ ៕
ដោយ៖សូរិយា