ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ខ្សែប្រយុទ្ធ Sergio Aguero អាចផ្លាស់ពីក្រុម Manchester City ទៅ Barcelona នៅរដូវក្តៅនេះ ខ្សែប្រយុទ្ធរូបនេះបាននិយាយអំពីបញ្ហានេះដែលនិយាយអំពីអនាគតរបស់គាត់។
ព័ត៌មានចចាមអារ៉ាមត្រូវបានគេរាយការណ៍ថា Aguero មានកិច្ចព្រមព្រៀងជាផ្លូវការជាមួយប្រធានថ្មីរបស់ក្លិប Barcelona លោក Joan Laporta ដើម្បីចូលរួមជាមួយក្លិបនៅរដូវក្តៅនៅពេលកិច្ចសន្យារបស់គាត់ជាមួយ Man City ផុតកំណត់។
លោក Laporta ចង់បាន Aguero ជាអ្នកជំនួស, Luis Suarez ដែលបានចាកចេញ ក៏ដូចជាហេតុផលដើម្បីធ្វើឱ្យ Lionel Messi ស្នាក់នៅ Barcelona បន្តទៀត។
តាមការចេញផ្សាយរបស់ MARCA, ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះ កីឡាករ Aguero បាននិយាយនៅលើគេហទំព័រ Twitch ថា “ពួកគេទាំងអស់កំពុងសរសេរអំពី Barcelona។ ឈប់សិន! យើងនៅជាមួយMan City ដែលជាក្លិបរបស់យើង”។
រហូតមកដល់ពេលនេះ ក្នុងរដូវកាល២០២០-២០២១ Aguero បានរងរបួសញឹកញាប់ ហើយជាលទ្ធផលបានបាត់បង់កន្លែងរបស់គាត់នៅក្នុងក្រុមMan City ដែលជំនួសដោយខ្សែប្រយុទ្ធ Gabriel Jesus ៕
ដោយ៖ភារៈ