កីឡាករ Angel Di Maria បានចុះកុងត្រាថ្មីមួយឆ្នាំទៀតជាមួយក្លិប Paris Saint-Germain។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីដែលនឹងធ្វើឱ្យគាត់នៅក្លិបនេះរហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយជាមួយនឹងជម្រើសមួយឆ្នាំទៀត។
Di Maria បានឈ្នះពានរង្វាន់ចំនួន១៦ជាមួយក្លិប PSG ចាប់តាំងពីបានចុះកុងត្រាផ្ទេរពីក្លិប Manchester United ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃខ្លួនក្នុងទឹកប្រាក់៦៣លានផោន។ ក្នុង២៤៨ប្រកួតគ្រប់ការប្រកួតខ្សែបម្រើរូបនេះរកគ្រាប់បាល់បាន៨៦ដង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត៩៩លើកដែលជាតួលេខខ្ពស់បំផុតទី២ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបនៅពីក្រោយកីឡាករ Safet Susic ។
ថ្លែងកាលពីខែមុននាយកកីឡាលោក Leonardo បានបញ្ជាក់ថា Di Maria គឺជាផ្នែកមួយនៃការបន្តកិច្ចសន្យាដ៏សំខាន់ចំនួន៤ដែល PSG ចង់បញ្ចប់។ ទន្ទឹមនឹងការពិភាក្សាខ្ពស់ទាក់ទងនឹងកិច្ចព្រមព្រៀងថ្មីសម្រាប់ Kylian Mbappe និង Neymar លោក Leonardo ក៏មានបំណងចង់ឲ្យ Juan Bernat ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីផងដែរ។
លោក Leonardo បានប្រាប់ទៅបារាំង Bleu ថា “នៅក្នុងកិច្ចសន្យារបស់ Kylian Mbappe យើងបានជជែកគ្នាអស់រយៈពេលជាយូរមកហើយ។ពីមុនវាសំខាន់ដើម្បីឱ្យច្បាស់អំពីជំហររបស់យើង និងអ្វីដែលយើងចង់បាន។ ខ្ញុំគិតថាយើងកំពុងឈានដល់ចំណុចដែលយើងត្រូវប្រកាន់ជំហរ និងការសម្រេចចិត្ត យើងមានការពិភាក្សាបើកចំហរល្អ។
លោកបន្តថា “វាស្ថិតនៅលើផ្លូវត្រូវ ជាមួយ Neymar ប៉ុន្តែនៅទីបញ្ចប់គាត់សំរេចចិត្តថាពេលណាត្រូវចុះហត្ថលេខា ហើយវាមិនទាន់ជាក់លាក់ទេ។ យើងស្ថិតនៅលើទំព័រតែមួយខ្ញុំគិតថា ដូចគ្នាសម្រាប់ Di Maria និងBernat ។ ទាំងនេះគឺជាបញ្ហាទាំង៤ដែលយើងកំពុងពិភាក្សា គំនិតគឺដើម្បីទៅដល់ទីនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះខាងយើងមានចេតនាដើម្បីបន្តជាថ្មីនូវបញ្ហាទាំង៤នេះ។
សូមបញ្ជាក់ថា Di Maria បានបង្ហាញខ្លួនចំនួន២៧ប្រកួតនៅរាល់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះដោយរកបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត១០លើក។ កីឡាកររូបនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេទី៤របស់ PSG នៅរដូវកាល២០២០-២០២១ នៅពីក្រោយ Moise Kean (១៦គ្រាប់) Neymar (១៧គ្រាប់) និង Kylian Mbappe(៣៥គ្រាប់) ៕
ដោយ៖ភារៈ