ព័ត៌មានទាន់ហេតុការណ៍៖

ឡាំប្រឺតាបេីកបំពានស្តុបជ្រុលទៅបុករថយន្ត ហាយឡេនឌ័រ​កំពុងឆ្លងផ្លូវរងការខូចខាត រួចសង៣៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីកឡាំប្រឺតាមួយគ្រឿង ក្នុងល្បឿនលឿន​ ខណៈដល់ស្តុបសញ្ញាភ្លេីងក្រហមមិនឈប់​ ក៏ជ្រុលបុករថយន្ត ហាយឡេនឌ័រ មួយគ្រឿង កំពុងឆ្លងផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១១:០០នាទី យប់ថ្ងៃទី១៤ ខែ មីនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២៧១ កែងនិងផ្លូវ ៤៣២ ត្រង់ចំណុចស្តុប ទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញ បុរសម្នាក់និងអ្នករួមដំណេីរប្រុសស្រី ៣នាក់ទៀត ជិះឡាំប្រឺតាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-7879 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេីត្រង់ និងស្តុបទំនប់ទឹក មិនបានគោរពភ្លេីងស្តុប ក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-4177 ដែលកំពុងបេីកឆ្លងផ្លូវ តាមបណ្ដោយផ្លូវ ៣៤២ ចំពីចហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ តែមិនមាននណារម្នាក់រងរបួសនោះទេ ។

​ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់ ក៏បានព្យាយាមសម្របសម្រួល ភាគីទាំងសងខាង ដោយភាគី ឡាំប្រឺតា ព្រមសងសំណងទៅ ភាគី ខាងរថយន្ត ចំនួន ៣៥០ដុល្លារ ដេីម្បីបញ្ចប់រឿង ៕

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖