ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយដើម្បីចូលរួមការពារទប់ស្កាត់កូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់វិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ-១៩ដ៏កាចសាហាវដែលកំពុងរីករាលដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជានោះ ក្រុមហ៊ុន ឌីហ្វ័រនីឈ័របានចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារការពាទប់ស្កាត់កូវីដ-១៩ និងគ្រឿងឧបភោគបរិភោគជូនដល់សាលាខណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡិីស័កខណៈកំពុងមានតម្រូវការចាំបាច់។ពិធីប្រគល់និទទួលអំណោយនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ ខែមិីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសប្បុរសជនក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អុឹង លីហេង និងលោកស្រី តាំង ហ្គិចលៀង ជាអគ្គនាយកដែលបានជួយឧបត្ថម្ភអំណោយសប្បុរសធម៌ដល់សាលាខណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡិីស័កខណៈកំពុងមានតម្រូវការចាំបាច់នោះ។

លោកអភិបាលខណ្ឌបានថ្លែងបន្តថា នេះជាការលះបង់ខ្ពស់របស់ក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំក្នុងសកម្មភាពប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ-១៩ដ៏កាចសាហាវកំពុងរីករាលដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជា។ ទន្ទឹមនិឹងនោះលោកសុខ សម្បត្តិ បានសំណូមពរដល់សប្បុរសជននានាមេត្តាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ-១៩ឲ្យកាន់តែផុលផុសថែមទៀត។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍សួន ស៊ុន្ធរ៉ា តំណាងសប្បុរសជនដែលមានលោកឧកញ៉ា អុឹង លីហេង និងលោកស្រី តាំង ហ្គិចលៀង ជាអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័របានថ្លែងថា ក្រុមហ៊ុនឌីហ្វ័រនីឈ័រ រីករាយបំផុតដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជា ហើយក្រុមហ៊ុននឹងបន្តជួយដល់សាលាខណ្ឌព្រែកព្នៅបន្ថែមទៀតបើមានតម្រូវការនោះ។
អំណោយដែលបានឧបត្ថម្ភជូនដល់សាលាខណ្ឌព្រែកព្នៅនាពេលនោះរួមមាន៖ សប្បុរសជនទី១ លោកឧកញ៉ា
អុឹង លីហេង និងលោកស្រីតាំង ហ្គិចលៀង អគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ឧបត្ថម្ភទឹកសុទ្ធ១០០ កេស , កង្ហារ៦០គ្រឿង, ម៉ាស់៤ស្រទាប់៥កេស, ម៉ាស់សម្រាប់ពេទ្យ១ កេស, សាច់ជ្រូកផាត់ចំនួន៣កេស, អាល់កុល៣កាន។ សប្បុរសជនទី២ ម្ចាស់ហាងFamous salon ឧបត្ថម្ភ ម៉ាស់៥កេស, ទឹកសុទ្ធ ១០០ កេស , ម៉ាស់ពេទ្យ២កេស, មីម៉ាម៉ា៦0កេសតូច។
សប្បុរសជនទី៣ លោកMeng Cheang ឧបត្ថម្ភទឹកសុទ្ធចំនួន៥០កេស។ សរុបមកអំណោយរបស់សប្បុរសជនទាំង៣ ដែលបានជួយឧបត្ថម្ភដល់សាលាខណ្ឌព្រែកព្នៅ រួមមានទឹកសុទ្ធ២៥០កេស មី១០កេសធំ កង្ហារ៦០គ្រឿង សាច់ជ្រូកផាត់៣កេស ម៉ាស់៤ស្រទាប់១០កេស ម៉ាស់សម្រាប់គ្រូពេទ្យ៣កេស អាល់កុល៣កាន៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖