ភ្នំពេញ ៖ លោក ហាក់ សុខហេង បានថ្លែងប្រាប់សារព័ត៌មាន នៅមុននេះបន្តិចថា លោកពិតជាមានវិជ្ជមាន-១៩ ពិតមែន ប៉ុន្តែខណៈនេះក្រុមគ្រូពេទ្យកំពុងតែដឹកលោកទៅកាន់មន្ទីរពេទ្យរុស្សុី។
លោក ហាក់ សុខហេង ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានចំពោះកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអតីតគូស្នេហ៍របស់ ដេននី ក្វាន់ គឺលោក ចាន់ មករា។
ជាមួយអ្នកសារព័ត៌មាន លោកបានបន្តថា , ពេលនេះលោកកំពុងទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីឲ្យបានដឹងពីស្ថានភាពរបស់លោក ខណ:កំពុងនៅឡានពេទ្យ។ ប៉ុន្តែចំពោះការសម្រាកព្យាបាលនៅកន្លែងណាឲ្យប្រាកដនោះ គឺលោកមិនទាន់ដឹងឡើយ។
សូមបញ្ជាក់ថា, លោក ហាក់ សុខហេង ជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN មានអាយុ៤២ឆ្នាំ រស់នៅផ្ទះលេខ៩ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ច្បារអំពៅ បានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយបានប៉ះពាល់ជាមួយម្ចាស់ឃ្លាំងឡាន CMR ចាន់ មករា។
គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកសិល្បៈរកឃើញវិជ្ជមានកូវីដ-១៩ សរុបចំនួន ១២នាក់ហើយ សរុបទាំងលោក ហាក់ សុខហេង ដែលជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN ដែលមានជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖ អ្នកដឹកនាំសម្តែង លោក ទីតូ , ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធិ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, លោក Eco Vak Song (សុង វណ្ណា) ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, លោក វ៉ែន វណ្ណា (លី ស៉ីនហួន) អ្នកនិពន្ធនិងដឹកនាំថតចម្រៀង, តារាកំប្លែង សេង ចិន្តា (ស្រីអ៉ីត), លោក ចាន់ មករា អតីតអ្នកដឹកនាំសម្តែង, ក្រុមរាំរបស់ អ្នកនាងសុគន្ធ នីសា និងលោក សាន សុវណ្ណឌីន គ្រូភ្លេងនៅហង្សមាស។
សូមរំឮកថា, រហូតដល់ម៉ោង ១:៣០ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២០នាក់ ឆ្លងសហគមន៍ ១៨នាក់ និង ករណីនាំចូល ២នាក់ និងមានជាសះស្បេីយ ៨៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣២៥នាក់ ចំនួនសំរាកពេទ្យ ៥៩២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៧៣០នាក់ និង ស្លាប់សរុប ចំនួន១នាក់។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 589159 ស្មេីនឹង 35069 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ៖សុខ ខេមរា