ព័ត៌មានទាន់ហេតុការណ៍៖

Zlatan Ibrahimovic អាចធ្វើឲ្យអ្នកគាំទ្រស៊ុយអែតរីករាយជាថ្មីម្តងទៀតនៅពេលចូលរួមជាមួយក្រុមជម្រើសជាតិ

ចែករំលែក៖

ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic អាចនឹងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ស៊ុយអ៊ែតរំភើបម្តងទៀតប្រសិនបើលោក Janne Anderssonដាក់ឈ្មោះឱ្យគាត់នៅក្នុងក្រុមរបស់គាត់សម្រាប់វគ្គជម្រុះ World Cup នៅខែនេះបន្ទាប់ពីអ្នកទាំងបានដោះស្រាយភាពចម្រូងចម្រាសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់ខ្សែប្រយុទ្ធរូបនេះ។

Ibrahimovic មានវ័យ៣៩ឆ្នាំបានដើរចេញពីក្រុមជម្រើសជាតិបន្ទាប់ពីស៊ុយអែតបានធ្លាក់ចេញពី Euro 2016 នៅវគ្គចែកពូល ហើយទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹក លោក Andersson ដែលបានចូលមកដឹកនាំ ដែលចង់ឲ្យកីឡាកររូបនេះវិលមកចូលរួមជាមួយក្រុមជម្រើសជាតិវិញ

ពេញមួយពេលនោះលោក Andersson នៅតែទទូចថា ប្រសិនបើ Zlatan ចង់ត្រឡប់មកវិញគាត់នឹងត្រូវទាក់ទង ហើយរឿងនោះមើលទៅមិនទំនងទាល់តែសោះរហូតទាល់តែខ្សែប្រយុទ្ធរបស់ក្លិAC Milan រូបនេះបើកទ្វារនៅក្នុងបទសម្ភាសន៍កាសែតមួយកាលពីចុងខែវិច្ឆិកាឆ្នាំ២០២០ ។ គ្រូបង្វឹកជនជាតិស៊ុយអែតវ័យ៥៨ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុង Milan ដើម្បីធ្វើការសន្ទនាជាឯកជនជាមួយ Ibrahimovic

ចាប់តាំងពីពេលនោះមកភាគីទាំងសងខាងមានភាពតឹងតែង ប៉ុន្តែមានមនុស្សតិចណាស់ដែលនឹងមានការភ្ញាក់ផ្អើលប្រសិនបើ Ibrahimovicត្រូវបានគេដាក់ឈ្មោះចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ របស់ស៊ុយអែតប៉ះនឹងហ្សកហ្ស៊ី និងកូសូវ៉ូកាលពីខែមីនា ហើយអ្នកគាំទ្ររបស់ប្រទេសនេះនឹងមានភាពត្រេកត្រអាល។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Ibrahimovic គឺជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេរបស់ស៊ុយអែត (៦២គ្រាប់ក្នុង ១១៦ប្រកួត) រកបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួន១៤ដងរបស់ Serie A ក្នុងរដូវកាលនេះដែលបង្ហាញថាគាត់នៅតែអាចចូលរួមក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់វគ្គជម្រុះយូរ៉ូ ក្រុមស៊ុយអ៊ែត ត្រូវជួបអេស្ប៉ាញ, ប៉ូឡូញ និងស្លូវ៉ាគីក្នុងពូល E ៕ដោយ៖ភារៈ


ចែករំលែក៖