ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់​នៅស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេ នីយ៍ទោ ចែម  ចាន់ធឿន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង ចុះកិច្ចប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ០២​នាក់ នៅចំណុច ភូមិពោន ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ដកហូតបានម៉ូតូសង់មួយគ្រឿង និងថ្នាំញៀន០១ កញ្ចប់ ។

ការបង្ក្រាម​សមត្ថកិច្ច​ធ្វេីឡេីងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១  វេលាម៉ោង ១៧និង ៤៥នាទី​ ហេីយជនសង្ស័យដែលត្រូវឃាត់​ខ្លួនចំនួន០២នាក់​ ១.ឈ្មោះ សាមស៊ុយ  ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ និង២.ឈ្មោះ ឃឿន ហ៊ាង ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអែអូត ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

ករណីនេះ ជនសង្ស័យ និងវត្ថុតាងត្រូវបាន នាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរស្រាវជ្រាវបន្ត​ ៕

ដោយ៖វណ្ណៈ


ចែករំលែក៖