ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Smart Axiata ផ្តល់ការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃក្នុងការគាំទ្រការប្រឆាំងកូវីដ១៩​ នៅកម្ពុជា

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និរន្តភាព និងការទំនាក់ទំនងដ៍រលូនរបស់អតិថិជនទាំងអស់គឺជាគោលបំណងចំបងបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលាជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន ដើម្បីគាំទ្រ
កម្ពុជាក្នុងយុទ្ធនាការប្រឆាំការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើងក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន​ការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល ៦០ នាទីដល់អតិថិជនក្រុមហ៊ុន Smart ទាំងអស់​ជារៀងរាល់ថ្ងៃ​ រហូតដល់​ចុង ខែមីនា។​

លោក Thomas Hundt នាយក​ប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «​ឥឡូវនេះជាពេលវេលាដ៏សំខាន់ជាងពេលណាៗទាំងអស់ ដែលមនុស្សគ្រប់គ្នាចង់មានភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ជាពិសេសនៅពេលយើងឃ្លាតកាយឆ្ងាយពីគ្នានៅក្រុមហ៊ុន Smart Axiata ពួកយើងយល់ច្បាស់ណាស់នូវសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃរបស់អតិថិជនយើង។ ពួកយើងសង្ឃឹមថាអាចផ្ដល់ភាពងាយស្រួលជាងនេះបន្តិច​ដោយផ្ដល់ជូន​បន្ថែមការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទីជារៀងរាល់ថ្ងៃដល់អតិថិជនប្រើប្រាស់គម្រោងបង់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ។»

អតិថិជនអាចទទួលបានការហៅទូរស័ព្ទក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល ៦០ នាទីដោយគ្រាន់តែចុច        * ២០២១ #ហើយចុចបញ្ចូន

ក្រុមហ៊ុន Smart ថ្មីៗនេះក៏បានផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន GB ឥតគិតថ្លៃ ដល់អតិថិជនទាំងអស់

ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងយ៉ាងតិចណាស់១ដុល្លា២៥សេន តាមរយៈកម្មវិធី SmartNas            គេហទំព័រ Smart Zero Balance Portal

ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន និងបណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹង    វីរុសនេះ ចាប់តាំងពីជំងឺរាតត្បាតសកលបានវាយលុកប្រទេសកម្ពុជាដំបូងមកម្ល៉េះ

បន្ថែមលើការផ្ដល់ជូនពិសេសសម្រាប់អតិថិជន​ដូចជា ការហៅទូរស័ព្ទ និងទិន្នន័យអុិនធឺណិតឥតគិតថ្លៃ ដើម្បីជម្រុញអតិថិជនឲ្យរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺកូវីដ១៩ ដោយប្រើប្រាស់សារសំឡេង និងសារជាអក្សរផ្ញើជូនអតិថិជនចំនួន ៨ លាន របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញការគោរពនៃវិធានការការពារនានាដែលណែនាំដោយក្រសួងសុខាភិបាល

ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថាជំនួយពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួននៅបន្តមាននៅឡើយ  ដោយមូលនិធិនេះត្រូវបានបង្កើតឡើងកាលពីខែ មីនា ឆ្នាំ២០២០ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមជួយពលរដ្ឋកម្ពុជា ដោះស្រាយបញ្ហាផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតសលកវីរុសកូរ៉ូណា។  ​

គម្រោងចំនួន ១២ ផ្សេងៗគ្នារួមមាន វិទ្យាសា្ថនប៉ាស្ទ័កម្ពុជាអង្គការសង្គ្រោះកុមារ (Save the Children) អង្គការមិត្តសំឡាញ់អន្តរជាតិ បានទទួលជំនួយពីមូលនិធិសង្គ្រោះប្រឆាំងកូវីដ ១៩ ហើយក្រុមហ៊ុនកំពុងប្រកាសស្វាគមន៍ការដាក់ពាក្យស្នើសុំថ្មីពីក្រុមហ៊ុន ឬអង្គការនានា ដែលមានគោលបំណងជួម្រាល់ផលលំបាក ពលរដ្ឋកម្ពុជាដែលកំពុងប្រឈមបញ្ហានៃជំងឺរាតត្បាតសកល។

ពាក្យស្នើសុំអាចផ្ញើបានតាមអនឡាញ តាមរយៈhttps://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈwww.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុនFacebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោកគាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អីុមែ៉ល៖koam.tivea@smart.com.kh


ចែករំលែក៖