ព័ត៌មានទាន់ហេតុការណ៍៖

ទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ

ចែករំលែក៖

ទីក្រុងសៀងហៃ៖ ជាមោទន:ភាពជាតិបំផុតសម្រាប់កម្ពុជា លើឆាកអន្តរជាតិ ។ ជាក់ស្តែងគឺបានឃើញយ៉ាងច្បាស់ នូវទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។

សូមបញ្ជាក់ថា” ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទស្សនកិច្ច សារមន្ទីរភាពយន្តសៀងហៃ »នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងទស្សនាសារមន្ទីរភាពយន្តសៀងហៃ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន៕

ដោយ៖សិលា


ចែករំលែក៖