ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexus GS300 ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​08​ 2.3480​ បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសម្នាក់​បេីករថយន្តLexus GS300ក្នុងល្បឿនលឿន និងវ៉ាជែងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងធ្វេីឱ្យអ្នកបើករថយន្តនិងអ្នករួមដំណេីររងរបួសស្រាល​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៤០នាទីយប់ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ​២០២១​ នៅចំណុចមុខរោងចក្រអគ្គិសនីកម្ពុជា​ទី២​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក​ LEXUS GS300 ពណ៌ត្រេអុី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 08​-​ 2.3480​ បេីកបរដោយបុរសម្នាក់​ និងអ្នករួមដំណេីរម្នាក់ទៀតធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុទំនងជាអ្នកបើករថយន្តនេះបើកវ៉ាជែងម៉ូតូ​ក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹង​បណ្ដាលឲ្យរថយន្តខូចផ្នែកខាងមុខស្ទេីរទាំងស្រុង​ រីឯអ្នកបេីកបរនិងអ្នករួមដំណេីររងរបួសខ្លួនប្រាណតិចតួច ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសផងដែរ​។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖