ភ្នំពេញ៖ ពាក្យទំនៀមខ្មែរបុរាណដ៏មានអត្ថន័យសាមគ្គីភាពខាងលើនេះ ពិតជាបានដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ហើយបានធ្វើឱ្យពលរដ្ឋមួយចំនួនបានចែករំលែកធនធានរបស់ខ្លួន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទឹកចិត្តសប្បុរសធម៌ និងការជួយយកអាសារគ្នាទៅវិញទៅមកនេះ បានពុះកញ្ជ្រោលក្នុងចំណោមសប្បុរសជន ខណៈដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូល កំពុងទទួលរងនូវការវាយប្រហារដោយជំងឺឆ្លងកូវីដ១៩ ដែលបង្កវិនាសសកម្មដល់សុខភាពមនុស្ស និងបំផ្លាញសេដ្ឋកិច្ចជាតិ។
ពលរដ្ឋខ្មែរពិតជាអរគុណចំពោះ សប្បុរសជនគ្រប់រូប និងសម្តេចតេជោ ដែលបានដឹកនាំនិងដាក់ចេញនូវវិធានការប្រកបដោយគតិបណ្ឌិត ដើម្បីគ្រប់គ្រងហានិភ័យដែលកើតចេញពីវិបត្តិកូវីដ-១៩ ព្រមទាំងកសាងនូវខឿនការពារសុខុមាលភាពប្រជាពលរដ្ឋបានយ៉ាងល្អ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃទៀត ជាពិសេសបានដឹកនាំកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ និងមានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ។
នេះពិតជាភ័ព្វសំណាងរបស់កម្ពុជាណាស់!
ដោយ, សហការី