ភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧៥នាក់ និងមានអ្នកជាសះស្បើយចំនួន២២នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា, នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភះ មានចំនួន ៧៥នាក់ក្នុងនោះស្រី២៩នាក់ ៖
-ជនជាតិខ្មែរ៧០នាក់ ស្រី២៦នាក់
-ជនចិន០៥នាក់ ស្រី០៣នាក់
-ទីតាំងដែលរកឃើញ
-នៅភ្នំពេញ ៥០នាក់
-នៅខេត្តកណ្តោល ២២នាក់
-នៅខេត្តព្រៃវែង ០២នាក់
-នៅខេត្តតាកែវ ០១នាក់ ។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល ។ និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅ ក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ក្រសួង www.cdccroh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ
យកមកប្រើប្រាស់បានៗ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង ក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤៕
ដោយ, សុខ ខេមរា